ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, June 3, 2026

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត

 

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត...


   (ខេត្តស្វាយរៀង): ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦  ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូករួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងអភិបាល នៃគណៈអភិបាលក្រុងបាវិត។

   មានប្រសាន៍ទៅកាន់ពីធីនេះឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់កិត្តិយស អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង និងអភិបាល នៃគណៈអភិបាលក្រុងបាវិត នាពេលនេះ និងវត្តមានរបស់ឯកឧត្តម អស់លោក លោកស្រី ជាគណៈ- ប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីនេះ។

   ឯកឧត្តមបន្តថា ដោយផ្អែកលើមូលដ្ឋានកម្មវិធីនយោបាយ វិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលភិបាល ផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍន៍ខេត្តប្រចាំឆ្នាំ រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងការគាំទ្រពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ សប្បុរសជន ទទួលបាននូវសមិទ្ធផលនានាជាច្រើន បម្រើឲ្យផលប្រយោជន៍ និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ជាពិសេសការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល ៥ខែមកនេះ កម្លាំង សមត្ថកិច្ចគ្រប់ប្រភេទ និងគណៈបញ្ជាការឯកភាពរដ្ឋបាល់គ្រប់ថ្នាក់នៅក្នុងខេត្ត បានខិតខំ យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវ ក្នុងការ ចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការលើកកម្ពស់ការអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ក្រាប និងចាត់វិធានការគត់ម៉ត់ចំពោះករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការដាក់ចេញនូវវិធានការ និងចំណាត់ការដ៏ម៉ឺងម៉ាត់ជាបន្តបន្ទាប់ ទាំងការចុះធ្វើរដ្ឋបាលចំហរ និងចុះប្រតិបត្តិការបង្ក្រាបដូចភ្លៀងរលឹមដោយមន្ធូរដៃឡើយ។

   ឯកឧត្តមបន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក រស់ ផារិទ្ធ និងលោក សុខ រស់ ដែលត្រូវបានផ្ទេរភារកិច្ច ក្នុងអាណត្តិការងារជាអភិបាលរងខេត្ត ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវស្របតាមការបែងចែកតួនាទីភារកិច្ច របៀបរបបធ្វើការងារក្នុងជួរគណៈអភិបាលខេត្តស្វាយរៀង និងតាមការ ប្រគល់ភារកិច្ចពីថ្នាក់ដឹកនាំខេត្ត ចូលរួមចំណែកធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានលទ្ធផលយ៉ាង ល្អប្រសើរ ទាំងក្នុងកិច្ចការអភិវឌ្ឍន៍ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ការ ផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ 

   ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ/អង្គភាព នានា និងអាជ្ញាធរដែនដីក្នុងខេត្តសរុបប្រមាណ៤០០នាក់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្ត។

   សូមជម្រាបជូនថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៤៦១ អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចតែងតាំង លោក កង វិណ្ណារ៉ូ នឹងលោក លឹម សៀងហេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងអនុក្រឹត្យលេខ៤៧៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចតែងតាំងលោក ម៉ែន ចាន់រ៉ា ជាអភិបាល នៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង៕
ដោយ: ភក្ដី









































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages